2025-03-07
ឃី ភារៈ
2025-03-07
ឃី ភារៈ
ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុប (EU) មកពី ១០ប្រទេស មានបំណងវិនិយោគលើវិស័យសំណង់ ឧស្សាហកម្ម, ភស្តុភារកម្មសមុទ្រ និងជលយានដ្ឋានក្នុងខេត្តព្រះសីហនុ។ ប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំ ដោយលោក Andreas BERG អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លើកឡើងដូច្នេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយលោក Andreas BERG លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ បាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ លោកអភិបាលរង ឡុង ឌីម៉ង់ បន្តថា ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
លោក ឡុង ឌីម៉ង់ ក៏បានលើកឡើងពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ និងផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ បន្ថែមពីលើនេះ លោកអភិបាលរង ក៏បានបញ្ជាក់ពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី