SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម កំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីងាយស្រួលផ្ដល់សេវាដល់ប្រជាកសិករ


ក្រសួងកសិកម្ម កំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីងាយស្រួលផ្ដល់សេវាដល់ប្រជាកសិករ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា ក្រសួងកសិកម្មផ្តោតលើការកម្មវិធីអភិវឌ្ឍន៍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅតាមមូលដ្ឋានទូទាំងប្រទេស ខណៈពេលដែលក្រសួង កំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។

ក្នុងជំនួបជាមួយនឹងអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន ដែលជជែកអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទាក់ទងនឹងការធ្វើទំនើបកម្មនេះ ក្រសួងត្រូវការការសហការពីវិស័យឯកជន ដោយក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។

សម្រាប់ជំនាញផ្នែកទន់ (Software) ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បញ្ជាក់ថា ត្រូវបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម បញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599