2025-03-01
ឃី ភារៈ
2025-03-01
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យប្រតិបត្តិករទេសចរណ៍ សមាគម ស្ថាប័នពាក់ព័ន្ធ ផ្នែករដ្ឋ-ឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួម «ពិព័រណ៍ International Tourismus Borse (ITB Berlin) 2025» ដើម្បីផ្សព្វផ្សាយសក្តានុពល សេវាកម្មទេសចរណ៍ បង្កើតឱកាសទីផ្សារជាមួយដៃគូ អាជីវកម្មអន្តរជាតិ ព្រមទាំងទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យមកកម្ពុជាកាន់តែច្រើន។
តាមរយៈពិព័រណ៍ ITB Berlin 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់នេះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធី Cambodia Cocktail Party ព្រមទាំងការសម្តែងសិល្បៈបង្ហាញពីវប្បធម៌ដ៏ល្អឯករបស់កម្ពុជា នៅពន្លារបស់ក្រសួងផងដែរ។ ការចូលរួមពិព័រណ៍ខាងលើនេះផងដែរ គឺក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ រវាងផ្នែករដ្ឋ-ឯកជនកម្ពុជា ជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិ។
ក្នុងពិព័រណ៍ ITB Berlin 2025 នឹងមានការចូលរួមពីអ្នកលក់ប្រមាណ ៥,៦០០នាក់, អ្នកទិញប្រមាណ១,៣០០នាក់, អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាប្រមាណ ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០ម៉ឺននាក់ ដែលមកពីជាង ១៩០ប្រទេសជុំវិញពិភពលោក។ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគម ស្ថាប័នពាក់ព័ន្ធ ផ្នែករដ្ឋ-ឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចង់ដឹងព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខទូរសព្ទ៖ +៨៥៥ ១២ ៤១៤ ១៩១/ +៨៥៥ ១២ ២៤៥ ២៩៥ ឬអ៊ីម៉ែល [email protected] / [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី