SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៤៦ម៉ឺនដុល្លារ ពន្លត់អគ្គិភ័យ និងការកែលម្អសេវាវេជ្ជសាស្រ្ត ក្នុងភ្នំពេញ


ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៤៦ម៉ឺនដុល្លារ ពន្លត់អគ្គិភ័យ និងការកែលម្អសេវាវេជ្ជសាស្រ្ត ក្នុងភ្នំពេញ
ធនាគារ-ហិរញ្ញវត្ថុ

2025-02-21

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ជប៉ុន ផ្តល់ជំនួយឥតសំណងជាថវិកាសរុបចំនួន ៤៦២ ០០៣ដុល្លារ ដល់គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន នៅភ្នំពេញ និងគម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច នៅភ្នំពេញ។

ក្រៅពីគម្រោងចំនួន២ខាងលើ ថវិកាសរុបនេះ នឹងត្រូវផ្តល់ឱ្យគម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង នៅភ្នំពេញផងដែរ។ ពិធីផ្តល់ជំនួយ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា ជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការអនុវត្តសមត្ថភាពពន្លត់អគ្គិភ័យ និងការកែលម្អសេវាវេជ្ជសាស្រ្តក្នុងរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងតំណាងមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី