SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

និយ័តករមូលបត្រ ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នចំពោះគម្រោងវិនិយោគផ្តល់ប្រាក់ចំណេញច្រើន ព្រោះអាចជាករណីឆបោក


និយ័តករមូលបត្រ ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នចំពោះគម្រោងវិនិយោគផ្តល់ប្រាក់ចំណេញច្រើន ព្រោះអាចជាករណីឆបោក
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ប្រាប់ដល់សាធារណជនឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆបោកក្រោមរូបភាពជាគម្រោងវិនិយោគ ឬការផ្សព្វផ្សាយ ដើម្បីកៀរគរប្រមូលទុនវិនិយោគ ដោយជនឆបោកទាំងនោះបានសន្យាផ្តល់នូវប្រាក់ចំណេញខ្ពស់ខុសប្រក្រតី។ ឯកឧត្តម ស៊ូ សុជាតិ បញ្ជាក់ថា ការសន្យាដោយផ្តល់នូវផលចំណេញច្រើនខុសប្រក្រតីនេះ គ្រាន់តែជាការទាក់ទាញសាធារជន ឱ្យដាក់ប្រាក់បែបនេះអាចជាការឆបោក។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការគាំពារវិនិយោគគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ដែលនិយ័តករមូលបត្រកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកាកន្លងទៅ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានបន្តណែនាំពលរដ្ឋឱ្យសាកសួរព័ត៌មាន ២ចំណុចជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ។

សំណួរទី១ ដែលអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា រូបនេះ ឱ្យសួរគឺ តើក្រុមហ៊ុន ឬបុគ្គលដែលផ្សព្វផ្សាយដើម្បីកៀរគរប្រមូលទុនវិនិយោគ ជាក្រុមហ៊ុនឬបុគ្គលដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) ដែរឬទេ? និងទី២. តើគម្រោងវិនិយោគ ឬផលិតផលវិនិយោគ(ភាគហ៊ុន បណ្ណបំណុល..) ទទួលបានការអនុញ្ញាតចុះបញ្ជីពីអាជ្ញាធរមានសមត្ថកិច្ចដែរឬទេ?

ទាក់ទងនឹងការដាក់ប្រាក់ក្នុងគម្រោងវិនិយោគដែលជាករណីឆបោកនោះ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម យុន លីន ក្នុងសិក្ខាសាលាបញ្ជ្រាបចំណេះដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីវិស័យមូលបត្រនៅកម្ពុជានោះ បានឱ្យដឹងថា ប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សនិស្សិត ដែលបានដាក់ប្រាក់ជាមួយគម្រោងផ្សេងៗ ឬវិនិយោគអនឡាញ ហើយបានខាតបង់ទ្រព្យសម្បត្តិជាបន្តបន្ទាប់ ទោះបីជាជនឆបោកទាំងនោះ ត្រូវបានផ្តន្ទាទោសតាមច្បាប់ក៏ដោយ ក៏អ្នកបណ្តាក់ទុននោះមិនមានមធ្យោបាយ ដើម្បីទទួលបានប្រាក់មកវិញដែរ សូម្បីតែប្រាក់ដើមរបស់ខ្លួន។

គួរបញ្ជាក់ថា សិក្ខាសាលា«ផ្សព្វផ្សាយពីការគាំពារវិនិយោគគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ»នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ចែករំលែក បទពិសោធន៍ថ្មីៗ ព្រមទាំងបញ្ជ្រាបចំណេះដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីវិស័យមូលបត្រនៅកម្ពុជា។

តាមរយៈសិក្ខាសាលានេះ ក៏ដើម្បីចូលរួមសហការទប់ស្កាត់ទាន់ពេលវេលា និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពប្រមូលប្រាក់ពីសាធារណជន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការណ៍នេះ នឹងនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ក៍ដូចជាផលប្រយោជន៍សាធារណជននិងសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599