SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម និង UNIDO នឹងរៀបចំ«កម្មវិធីភាពជាដៃគូប្រចាំប្រទេស» បង្កើនភាពប្រកួតប្រជែងក្នុងឧស្សាហកម្មកម្ពុជា


ក្រសួងឧស្សាហកម្ម និង UNIDO នឹងរៀបចំ«កម្មវិធីភាពជាដៃគូប្រចាំប្រទេស» បង្កើនភាពប្រកួតប្រជែងក្នុងឧស្សាហកម្មកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) នឹងសហការរៀបចំ «កម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)» ដើម្បីធ្វើសមាហរណកម្មកម្ពុជា បន្ថែមទៅក្នុងបណ្តាញពាណិជ្ជកម្មនិរន្តរភាពសកល ព្រមទាំងបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា។

ក្នុងជំនួបជាមួយ លោក Gunther Beger នាយកគ្រប់គ្រងផ្នែកនវានុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិវត្តកម្មសេដ្ឋកិច្ច ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះថា៖ «យើងមានពេល ៥ឆ្នាំ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម និងថែបំប៉នសហគ្រាសធុនតូច និងមធ្យម ឱ្យមានសមត្ថភាពបំពេញតម្រូវការទីផ្សារ នាពេលអនាគត ខណៈដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅចុងឆ្នាំ២០២៩»។ ឯកឧត្តម ហែម វណ្ណឌី បន្តថា ជំនាញរបស់ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្ម និងជំនួយបច្ចេកទេស គឺចាំបាច់ដើម្បីពង្រឹងឧស្សាហកម្មក្នុងស្រុក និងគាំទ្រឱ្យពួកគេអាចចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មធុនធ្ងន់ និងខ្សែច្រវាក់តម្លៃសកល។

ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មនោះផងដែរ លោក Gunther Beger បញ្ជាក់ថា UNIDO ប្តេជ្ញាចិត្តគាំទ្រក្រសួងឧស្សាហកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះ លោក Gunther Beger បានសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបានលើកឡើងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) ដែលគាំទ្រ SMEs ក្នុងវិស័យកសិ-ឧស្សាហកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី