SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន៖«ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកមនុស្សដែលខំធ្វើការ ដោយគ្មានមូលហេតុ!»


សម្តេចតេជោ ហ៊ុន សែន៖«ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកមនុស្សដែលខំធ្វើការ ដោយគ្មានមូលហេតុ!»
A+ A-

«ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្ស ដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ ម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារជាសំណេរតាមតេឡេក្រាមផ្ទាល់ខ្លួនយ៉ាងដូច្នេះ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ សារក្រើនរម្លឹកនេះ សម្តេចតេជោ បញ្ជាក់លើបណ្តាំរបស់សម្តេចកាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។

ទន្ទឹមនឹងនេះ សម្តេចក៏បានភ្ជាប់សារនយោបាយមួយថា«រក្សាចាស់ បង្កើនថ្មី» ក្នុងវីដេអូឃ្លីបអំពីប្រសាសន៍របស់សម្តេច ក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ ២០១៨ ផងដែរ ដើម្បីរម្លឹកដល់មន្ត្រីបន្តវេនតាមស្ថាប័នឱ្យមានការប្រុងប្រយ័ត្នលើគុណធម៌ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែម។

គួររម្លឹកផងដែរថា រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់នីតិកាលទី៧ កាលប្រជុំសម័យសភាលើកដំបូង នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣នេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599