2025-01-30
ទូច សូរិយា
2025-01-30
ទូច សូរិយា
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តម្រូវមូលដ្ឋានសុខាភិបាលដៃគូអនុវត្តចំនួន ១០ចំណុច ដើម្បីផ្តល់សេវាសុខាភិបាល ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិកប.ស.ស.។ នេះបើតាមសេចក្ដីណែនាំ ស្តីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ។
តាមការចុះផ្សាយរបស់ ប.ស.ស. នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មូលដ្ឋានសុខាភិបាលដៃគូ ត្រូវអនុវត្តចំនួន ១០ចំណុចនោះ រួមមាន៖ ១. សាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក, ២. ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែលកំណត់ដោយក្រសួងសុខាភិបាល។
ចំពោះ ៣. កំណត់អត្តសញ្ញាណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ, ៤. ប្រើប្រាស់ថ្នាលបច្ចេកវិទ្យាគាំពារសុខភាពសង្គមលើវេបផតថល HSPIS ឬកម្មវិធីលើទូរសព្ទដៃ NSSF Agent App ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យសុពលភាពកាតរបស់សមាជិក ប.ស.ស., ៥. សមាជិក ប.ស.ស. ត្រូវស្កែនក្រយ៉ៅដៃមុនពេលបោះពុម្ពទម្រង់លិខិតប្រើប្រាស់សេវាសុខាភិបាល (Patient Farm) លើកលែងករណីសង្គ្រោះបន្ទាន់។
៦. ជ្រើសរើសមុខងារនីមួយៗតាមស្ថានភាពជំងឺ និងប្រវត្តិនៃការចូលព្យាបាលរបស់អ្នកជំងឺជាសមាជិក ប.ស.ស. ក្នុងប្រព័ន្ធ H-SPIS, ៧.ពន្យល់ណែនាំពីផលវិបាកដែលសមាជិកចូលប្រើប្រាស់សេវាព្យាបាលច្រើន ឬមានភាពមិនប្រក្រតី, ៨. ករណីប្រព័ន្ធ HIS មិនអនុញ្ញាតឱ្យបោះពុម្ពលិខិតប្រើប្រាស់សេវាសុខាភិបាល ប៉ុន្តែស្ថានភាពជំងឺជាក់ស្ដែង ត្រូវការព្យាបាលត្រូវទំនាក់ទំនងមកកាន់ ប.ស.ស. Hotline1286 ឬ 1297។
រីឯ ៩. បន្តផ្តល់សេវាព្យាបាលទៅកាន់សមាជិក ប.ស.ស. តាមរំហូរពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ សង្គ្រោះបន្ទាន់ និងករណីបញ្ចូនដោយប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកអ្នកជំងឺ និង១០. ត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្តីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី