2025-01-30
គិត បុប្ផា
2025-01-30
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ចាត់វិធានការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមដងផ្លូវសាធារណៈ ដោយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីកាត់បន្ថយការសេពគ្រឿងស្រវឹង អំពើហិង្សា គ្រោះថ្នាក់ផ្សេងៗ ពិសេសរួមចំណែកលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណភាពនៅក្នុងភូមិសាស្ត្រខេត្ត។
ចំពោះផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមហាងភោជនីយដ្ឋាន អាហារដ្ឋាន និងតូបលក់ដូរ នានា ដែលជាកម្មសិទ្ធិឯកជន ត្រូវបានលើកលែង ដើម្បីសម្រួលដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវណែនាំឱ្យមានការរៀបចំឱ្យបានត្រឹមត្រូវ សមរម្យ ចៀសវាងការប្រើប្រាស់ដីចំណីផ្លូវសាធារណៈសម្រាប់ ជាការតាំងបង្ហាញ។ ឯកឧត្តម ប៉េង ពោធិ៍សា ក៏បានជំរុញឱ្យអភិបាលក្រុង ស្រុកក្នុខេត្តស្វាយរៀង ជំរុញការផ្សព្វផ្សាយពីការអភិវឌ្ឍ និងតំបន់ទេសចរណ៍នានា នៅតាមដងផ្លូវសាធារណៈផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី