2025-01-13
គិត បុប្ផា
2025-01-13
គិត បុប្ផា
ភ្នំពេញ៖ ប្រជាកសិករចំនួន ២៨៥គ្រួសារ ដែលមានផ្ទៃដីដាំដុះស្រូវជិត ៣៣០០ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តិតមេដៃស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជា «សហគមន៍កសិកម្មទំនើប» ដើម្បីផលិតស្រូវសែនក្រអូប ក្នុងតម្លៃកុងត្រាទុក ១៣៥០៛/គីឡូក្រាម។
សហគមន៍កសិកម្មទំនើបនេះ គ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូប ក្នុងខែមេសា ឆ្នាំ២០២៥ ក្រោយពេលប្រមូលផលជុំចាស់រួច។ ក្នុងដំណើរការនៃការផលិតនេះ ប្រជាកសិករនឹងទទួលបានការធានាថ្លៃពិសេសទុកជាមុន, កសិករជាសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ក៏នឹងទទួលបានទុនបានកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម កសិករដែលមានបំណងចងក្រងជាសហគមន៍ទំនើបនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវអូអឹម ដែលជាពូជរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាធ្លាក់ថ្លៃ ប្រជាកសិករទាំងនេះ បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី