SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ«គ្រឿងបរិក្ខារ»សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យមានអ្វីខ្លះ?


តើ«គ្រឿងបរិក្ខារ»សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យមានអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ គ្រឿងបរិក្ខារ នៃការបង្កើតមជ្ឈមណ្ឌលទិន្ន័យត្រូវបានបែងចែកជាផ្នែកសំខាន់ៗចំនួន៥ រួមមាន៖ ទំហំ, ថាមពល, ប្រព័ន្ធកាត់បន្ថយកម្ដៅ, សន្តិសុខ និងការគ្រប់គ្រង។ ខាងក្រោមនេះ គឺជាមុខងារ និងតួនាទីរបស់ «គ្រឿងបរិក្ខារ» នៃការបង្កើតមជ្ឈមណ្ឌលទិន្ន័យ ដែលគេហទំព័រកម្ពុជា ៤.០ បានចែករំលែក៖

ទី១.ទំហំ៖ ត្រូវតែមានទំហំគ្រប់គ្រាន់ ដែលជារង្វាស់ម៉ែត្រការ៉េ ដើម្បីផ្ទុកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាទាំងអស់ ដែលអាជីវកម្មដាក់ប្រើប្រាស់សម្រាប់ពេលបច្ចុប្បន្ន និងនៅពេលអនាគត។ ទំហំនេះ ត្រូវបានបែងចែកផងដែរ ដើម្បីសម្របតាមគោលបំណងផ្សេងគ្នា ឬប្រភេទនៃការប្រើប្រាស់។ ទី២. ថាមពល៖ ត្រូវតែមានថាមពលគ្រប់គ្រាន់គិតជាវ៉ាត់ ដែលជាញឹកញាប់មានបរិមាណរហូតដល់ ១០០មេហ្គាវ៉ាត់ ដើម្បីអាចដំណើរការហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាទាំងអស់បាន។ ថាមពល ត្រូវតែមានតម្លៃសមរម្យ និងមិនមានការឡើងចុះ ដែលអាចបង្កជាការរំខាននានា។

ទី៣. ប្រព័ន្ធកាត់បន្ថយកម្ដៅ៖ មជ្ឈមណ្ឌលទិន្នន័យត្រូវបានទទួលកម្លាំងថាមពលដ៏ធំ និងបំប្លែងដោយបញ្ជូនទៅកុំព្យូទ័រដែលធ្វើការងារច្រើន និងមានកម្ដៅខ្លាំង ដែលជាហេតុចាំបាច់ត្រូវប្រើប្រាស់ ប្រព័ន្ធ HVAC ក៏ដូចជា បច្ចេកវិទ្យាកាត់បន្ថយកម្ដៅផ្សេងទៀតផងដែរ។ ទី៤. សន្តិសុខ៖ ដោយពិចារណាលើតម្លៃនៃមជ្ឈមណ្ឌលទិន្នន័យ និងសារសំខាន់របស់មជ្ឈមណ្ឌលទិន្នន័យចំពោះអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យត្រូវតែរួមបញ្ចូលនូវប្រព័ន្ធការពារសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យបាននូវការគ្រប់គ្រងប្រកបដោយយុទ្ធសាស្ត្រ។

និងទី៥. ការគ្រប់គ្រង៖ មជ្ឈមណ្ឌលទិន្នន័យទំនើបជាធម្មតារួមបញ្ចូលប្រព័ន្ធគ្រប់គ្រងអគារ (BMS) ដែល ត្រូវបានរចនាឡើងដើម្បីជាជំនួយសម្រាប់ផ្នែកព័ត៌មានវិទ្យា និងម្ចាស់អាជីវកម្មក្នុងការត្រួតពិនិត្យ បរិស្ថានមជ្ឈមណ្ឌលទិន្នន័យក្នុងពេលវេលាជាក់ស្តែង រួមទាំងការត្រួតពិនិត្យសីតុណ្ហភាព សំណើម ថាមពល និងកម្រិតត្រជាក់ ព្រមទាំងការចូលប្រើប្រាស់ និងការកត់ត្រាសុវត្ថិភាពផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី