2024-12-27
ឃី ភារៈ
2024-12-27
ឃី ភារៈ
ភ្នំពេញ៖ ផ្នែកសុសវែរ និងកម្មវិធីកុំព្យូទ័រ គ្របដណ្តប់លើជំនាញរចនា ការសរសេរកូដ ការធ្វើតេស្ត ការធានាគុណភាព កូដ និងការថែទាំកម្មវិធីសុសវែរ ព្រមទាំងការគ្រប់គ្រងទិន្នន័យនៃប្រព័ន្ធនិងការគ្រប់គ្រងប្រព័ន្ធឌីជីថល។ បើតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ផ្នែកសុសវែរនិងកម្មវិធីកុំព្យូទ័រនេះ ក៏មានមុខរបរសំខាន់ៗចំនួន៤ ផងដែរ។
ក្រុមជំនាញនេះមានមុខរបរសំខាន់ៗចំនួន៦ រួមមាន៖ ទី១. អ្នកអភិវឌ្ឍន៍សុសវែរ, វិស្វករសុសវែរ, វិស្វករប្លុកឆេន, វិស្វករប្រព័ន្ធប្រតិបត្តិការ, អ្នកបច្ចេកទេសថែទាំប្រព័ន្ធនិងកម្មវិធីសុសវែរ, អ្នកបច្ចេកទេសធ្វើតេស្តនិងត្រួតពិនិត្យគុណភាពសុសវែរ។ ទី២. ក្រុមជំនាញវិស្វកម្មប្រព័ន្ធបង្កប់ក្នុងឧបករណ៍៖ ផ្តោតលើការ រចនា ការសរសេរកូដ ការធ្វើតេស្ត និងការអភិវឌ្ឍកម្មវិធីដែលកំណត់មុខងារនៃផលិតផល ឬឧបករណ៍ឌីជីថលឆ្លាតវៃ។
ទី៣. ក្រុមជំនាញរចនាបទពិសោធនិងផ្ទាំងកម្មវិធីអ្នកប្រើប្រាស់ ផ្តោតលើការឈ្វេងយល់បទពិសោធអ្នកប្រើប្រាស់ ការវិភាគលើតម្រូវការមុខងារកម្មវិធី បរិយាកាសអាជីវកម្ម និងការរចនាក្រាហ្វិកផ្ទាំងកម្មវិធី សុសែវែរដែលមានលក្ខណៈងាយស្រួលប្រើប្រាស់ ប្រទាក់ក្រឡា និងទាក់ទាញ ក្នុងគោលបំណងបង្កើតបទពិសោធ វិជ្ជមានដល់អ្នកប្រើប្រាស់ និងជំរុញលើកទឹកចិត្តឱ្យបន្តប្រើប្រាស់ជាមួយផលិតផលឬសេវាកម្មឌីជីថល។
ទី៤. ក្រុមជំនាញប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង៖ ជាជំនាញដែលទទួលខុសត្រូវលើការមើលថែទាំមូលទិន្នន័យ ការមើលថែទាំប្រព័ន្ធ និងការផ្តល់ជំនួយបច្ចេកទេសដល់អ្នក ប្រើប្រាស់ប្រព័ន្ធ។ អ្នកជំនាញក្នុងក្រុមនេះសិក្សាអំពីតម្រូវការរបស់ស្ថាប័ន ឈ្វេងយល់ពីតួអង្គដែលចូលរួមប្រើប្រាស់ ប្រព័ន្ធនិងធ្វើប្រតិបត្តិការអាជីវកម្ម ដើម្បីរចនានិម្មាបនកម្មនិងមុខងារប្រព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការរបស់ ស្ថាប័នប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ អ្នកជំនាញអាចប្រមូលនិងវិភាគទិន្នន័យ វិភាគប្រតិបត្តិការ អាជីវកម្មដើម្បីផ្តល់អនុសាសន៍លើការកែលម្អមុខងារប្រព័ន្ធ ឬធ្វើវិសិដ្ឋកម្មប្រព័ន្ធក្នុងការពង្រឹងគុណភាពនិងប្រសិទ្ធភាព លើការគ្រប់គ្រងធនធានមនុស្ស បច្ចេកវិទ្យា និងប្រតិបត្តិការការងារនិងអាជីវកម្ម៕
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ http://surl.li/svlszo
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី