SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ នឹងរៀបចំ«វេទិកាហិរញ្ញវត្ថុសម្រាប់អាជីវកម្ម» ដើម្បីឱ្យអាជីវករមានលទ្ធភាពអភិវឌ្ឍន៍អាជីវកម្ម


សហគ្រិនខ្មែរ នឹងរៀបចំ«វេទិកាហិរញ្ញវត្ថុសម្រាប់អាជីវកម្ម» ដើម្បីឱ្យអាជីវករមានលទ្ធភាពអភិវឌ្ឍន៍អាជីវកម្ម
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ (KE) នឹងរៀបចំ «វេទិកាហិរញ្ញវត្ថុសម្រាប់អាជីវកម្ម» រដូវកាលទី២ ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម មានការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងគោលការណ៍ណែនាំពាក់ព័ន្ធផ្សេងទៀត ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញប្បទានអភិវឌ្ឍន៍អាជីវកម្ម។

កម្មវិធី ដែលនឹងរៀបចំឡើងនាថ្ងៃទី៤ ខែមករា ២០២៥ នេះ ក៏ជួយជម្រុញការភ្ជាប់បណ្តាញរវាងស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្ម ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងការស្វែងយល់ និងដោះ ស្រាយតម្រូវការហិរញ្ញវត្ថុជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម។ សកម្មភាពសំខាន់ៗ នៃវេទិកាហិរញ្ញវត្ថុ រួមមាន៖ ការភ្ជាប់បណ្តាញធុរកិច្ច ពិព័រណ៌អាជីវកម្ម បទបង្ហាញ និងកិច្ចពិភាក្សាតុមូល ដើម្បីពិភាក្សាជាមួយអ្នកជំនាញ និងដើម្បីវឌ្ឍនភាពរបស់ម្ចាស់អាជីវកម្មផងដែរ។

ម្ចាស់អាជីវកម្មធុនតូច និងមធ្យម ដែលចូលរួមក្នុងវេទិកាខាងលើ នឹងជួបជាមួយវាគ្មិនកិត្តិយសជាច្រើនរូប មកពីធនាគារអភិវឌ្ឍន៍ជនបទ សាជីវកម្មធានាឥណទានកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅពិភាក្សាលើដំណោះស្រាយហិរញ្ញវត្ថុ យន្តការដែលមានស្រាប់ និងគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងតួនាទីអ្នកពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ សម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

«វេទិកាហិរញ្ញវត្ថុសម្រាប់អាជីវកម្ម» នឹងរៀបចំនាថ្ងៃទី៤ មករា វេលាម៉ោង ៨:៣០ព្រឹក– ១២:០០ថ្ងៃត្រង់នៅការិយាល័យសហគ្រិនខ្មែរ (មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី៩) ដោយក្នុងនោះសហគ្រិន ដែលមានបំណងចូលរួម អាចចុះឈ្មោះដោយឥតគិតថ្លៃ តាមរយៈតំណរភ្ជាប់៖ https://forms.gle/tXCPhcAPDPePCnb9A៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី