SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសាធារណការ បានកំណត់និយាមកា បោះបង្គោលព្រំដី«ព្រែកជីក ហ្វូណនតេជោ» កំណាត់ទី១ រួចរាល់


ក្រសួងសាធារណការ បានកំណត់និយាមកា បោះបង្គោលព្រំដី«ព្រែកជីក ហ្វូណនតេជោ» កំណាត់ទី១ រួចរាល់
A+ A-

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះផ្ទៀងផ្ទាត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិត តាមបណ្តោយព្រែកជីក ហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) រួចរាល់ ១០០% ។

ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃតម្រាយផ្លូវទឹកកំណាត់ទី១ នោះ មានបង្គោលព្រំដីដែលបានបោះសរុបចំនួន ១៤២ ចំណុច។ កំណត់ទី១ ដែលបានបោះបង្គោលព្រំដីនោះមានប្រវែង២១គីឡូម៉ែត្រ ដោយចាប់ពីចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់ពីទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងតំបន់ដែលមានឧបសគ្គជាច្រើន ដូចជា៖ បឹងមានទឹកជ្រៅ ព្រៃរបោះដែលត្រូវចុះដើរឆ្កាព្រៃ បន្លា សត្វអសិរពិស ជាដើម។ ក្រសួងបានបន្ថែមថា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យបានរលូន។

ការកំណត់និយាមកា និងរៀបចំផែនទីលម្អិតនៃគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះ ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី