SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ ជំរុញឱ្យមេដឹកនាំសហជីព ដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ


ក្រសួងការងារ ជំរុញឱ្យមេដឹកនាំសហជីព ដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-20

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-20

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ ដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង។ ក្រៅតែពីការពារសិទ្ធិកម្មករ សហជីពក៏ត្រូវការពារប្រយោជន៍រួមក្នុងរោចក្រឧស្សាហកម្ម ដើម្បីឱ្យកន្លែងការងារមានផលិតភាពកាន់តែប្រសើរ និងជំរុញដល់ការរីកចម្រើនរបស់រោងចក្រ សហគ្រាស។

ក្នុងពិធីបិទសមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ សង្ឃឹមថា៖ «បន្ទាប់ពីមានលោក គឹម ចាន់សំណាង ជាប្រធានតាមរយៈការបោះឆ្នោត សម្រាប់អាណត្តិទី៦នេះ NACC នឹងចូលរួមចំណែកការពារផលប្រយោជន៍រួមរបស់សហជីព និងផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា ដើម្បីការពារឧត្តមប្រយោជន៍ និងសិទ្ធិពេញលេញពិតប្រាកដដល់សមាជិករបស់ខ្លួន ដែលសុទ្ធសឹងតែជាកម្មករនិយោជិត»។

បើតាមការលើកឡើងរបស់ឯកឧត្តម ងុយ រិទ្ធ នៅកម្ពុជា សហជីពបាននិងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត ដោយក្នុងនោះកម្ពុជា មានលំហូរសហជីពល្អប្រសើរ ល្បឿននៃការកកើតសហជីពមានសន្ទុះច្រើននាមួយរយៈឆ្នាំចុងក្រោយនេះ។ ទាំងនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកចំហសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី