2024-12-20
គិត បុប្ផា
2024-12-20
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យក្រុមហ៊ុន Sublime China Co.,Ltd របស់ចិន ជ្រើសរើសប៉ែកឦសាន រួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីវិនិយោគច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា លើកឡើងថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្ម កំពុងត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពតម្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា មានប្រសាសន៍ដូច្នេះ ក្នុងកិច្ចពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម។
ក្នុងជំនួបពិនិត្យលទ្ធភាពវិនិយោគពីភាគីក្រុមហ៊ុនចិន លើការកែច្នៃដំឡូងមីនៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មចូលរួមសហការជាមួយសហគមន៍កសិកម្ម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ការវិនិយោគនេះ ទាមទារឱ្យមានការសិក្សាស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ ស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម។
ឯកឧត្តម ឌិត ទីណា បន្ថែមថា ក្រសួងកសិកម្ម នឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានាដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគនេះ មានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានពិតប្រាកដ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី