2024-12-17
ហ៊ត គឹមលី
2024-12-17
ហ៊ត គឹមលី
ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ - ២០២៥ នាពេលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិព័រណ៍ម្ហូបអាហារ រយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ នៅផ្លូវលេខ១ មុខអគារសារមន្ទីរប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង(សាលាខេត្តចាស់)។
ក្នុងកិច្ចប្រជុំដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សុខ លូ រដ្ឋបាលខេត្តបាត់ដំបង ពិព័រណ៍នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីមុខម្ហូបខ្មែរដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើន ព្រមទាំងបង្ហាញពីសក្តានុពល ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន។
ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យកាន់តែមានភាពរលូន រដ្ឋបាលខេត្តបាត់ដំបង និងសហការ ជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ។ លើសពីនេះឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំឱ្យមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ខិតខំរួមគ្នារៀបចំឱ្យបានល្អឱ្យមានភាពប្លែកទាក់ទាញ និងបញ្ចូលបន្ថែមសិល្បៈវប្បធម៌ មុខម្ហូបថ្មីៗឱ្យកាន់មានភាពសម្បូរបែប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី