2024-12-13
ដេប៉ាលីយែរ ម៉ារីលីណា
2024-12-13
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជានៅឆ្នាំ២០២៩ គឺជាឱកាស ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មរួមគ្នាជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស ពិសេសជាឱកាសសម្រាប់ឧស្សាហកម្មផ្សេងទៀតអាចពិចារណាមកវិនិយោគនៅកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ឯកឧត្តម ហេង សួរ បានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងគ្រប់ក្រសួងស្ថាប័នទាំងអស់ ក្នុងការធ្វើតារាងសកម្មភាពរួមគ្នា ដើម្បីធានាថានៅឆ្នាំ ២០២៩ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច អាចមានលក្ខខណ្ឌបំពេញបន្ថែមដើម្បីធានាថាអាចពង្រីកឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
រដ្ឋមន្ត្រីក្រសួងការងារ បានជឿជាក់ថាសន្និសីទថ្នាក់ជាតិនេះ នឹងប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកការផ្តល់មតិយោបល់ ដើម្បីជំរុញទីផ្សារការងារនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ ក្រោយពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ សន្និសីទថ្នាក់ជាតិនេះ នឹងចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ ពិសេសជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជាត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។ កម្មវិធីនេះ នឹងជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី