2024-12-12
ទូច សូរិយា
2024-12-12
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា កម្ពុជា កំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគលើវិស័យដែលមានសក្តានុពលរួមមាន៖ កសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធុនស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។
ក្នុងជំនួបជាមួយ Sumitomo Mitsui Banking Corporation របស់ជប៉ុន តំណាងដោយ លោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក ឯកឧត្ដម សួន សុផល បានបន្តថា ក្រុមការងារតុជប៉ុន (Japan Desk) នៃCDC នឹងសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខទៀតផង។
ជាមួយគ្នានេះ លោក Hironori Shimojima បានបញ្ជាក់ថា នឹងជួយជំរុញឱ្យតំណាង Sumitomo Mitsui Banking Corporation នៅរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។ លោក Hironori Shimojima សង្ឃឹមថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងវិលត្រឡប់ទៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី