SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើគន្លឹះសំខាន់ៗសម្រាប់បង្កើតសុវត្ថិភាពហិរញ្ញវត្ថុមានអ្វីខ្លះ?


តើគន្លឹះសំខាន់ៗសម្រាប់បង្កើតសុវត្ថិភាពហិរញ្ញវត្ថុមានអ្វីខ្លះ?
ធនាគារ-ហិរញ្ញវត្ថុ

2024-12-07

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សុវត្ថិភាពហិរញ្ញវត្ថុ គឺសំដៅលើស្ថានភាពរបស់បុគ្គលនីមួយៗ លើការបំពេញតម្រូវការចាំបាច់ក្នុងការរស់នៅប្រកបដោយផាសុកភាព និងសមត្ថភាពលើការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលផ្តើមចេញពីការរៀបចំ ផែនការហិរញ្ញវត្ថុច្បាស់លាស់។ តាមពុទ្ធិមូលបត្ររបស់និយ័តករមូលបត្រកម្ពុជាចុះផ្សាយនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ គន្លឹះសំខាន់ៗសម្រាប់បង្កើតសុវត្ថិភាពហិរញ្ញវត្ថុ គឺមានចំនួន ៧ចំណុច។

ចំណុចទាំង៧ ដើម្បីសម្រេចបានសុវត្ថិភាពហិរញ្ញវត្ថុ គឺទាមទារឱ្យមានការកំណត់គោលដៅយ៉ាងលម្អិត ដោយផ្អែកលើការវិភាគលើចំណូល-ចំណាយ, ការជ្រើសរើសប្រភេទការវិនិយោគដែលសមស្រប និងការអនុវត្តវិន័យហិរញ្ញវត្ថុ ដូចជា៖ ទី១.ការចាកចេញពីបំណុល គឺជាការសងបំណុលឱ្យបានទាន់ពេលវេលា ចំពោះបំណុលដែលមានស្រាប់ និងជៀសវាងការបង្កើនបំណុលបន្ថែមទៅលើវត្ថុដែលមិនចាំបាច់ ឬមិនមានគោលបំណងច្បាស់លាស់។

ទី២.ការបង្កើតទម្លាប់នៃការសន្សំ មានន័យថា ជាការចាប់ផ្តើមសន្សំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាបានថាសាច់ប្រាក់របស់អ្នកនឹងកើនឡើង ក្នុងការធានាសេរីភាពហិរញ្ញវត្ថុនាពេលអនាគត, ទី៣.ការកំណត់ទម្លាប់នៃការចំណាយ គឺត្រូវត្រួតពិនិត្យ និងគ្រប់គ្រងទម្លាប់នៃការចំណាយ និងប្រកាន់យករបៀបរស់នៅសាមញ្ញជាងមុន ដើម្បីកាត់បន្ថយការចំណាយដែលមិនចាំបាច់។

ចំពោះ ទី៤.ការកំណត់គោលដៅ ជាការបង្កើតផែនការលម្អិតដោយកំណត់ពេលវេលា, គោលបំណង និងផែនការបម្រុងទុកឱ្យបានច្បាស់លាស់, ទី៥.ប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ត្រូវស្វែងរកការប្រឹក្សាយោបល់ដែលមានវិជ្ជាជីវៈតាមភាពចាំបាច់ និងបន្តបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន, ទី៦.ការពារដោយធានារ៉ាប់រង និងមូលនិធិសម្រាប់គ្រាមានអាសន្ន ជាការប្រើប្រាស់ការធានារ៉ាប់រង ដើម្បីបង្ការហានិភ័យដែលមិនអាចដឹងទុកមុន និងបង្កើតជាទុនបម្រុង ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលមិនបានរំពឹងទុក និងទី៧.ការធ្វើពិពិធកម្មវិនិយោគ គឺជាវិនិយោគទៅលើប្រភេទឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា ដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី