SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍នៅកម្ពុជាស្ថិតនៅកម្រិតណា បើធៀបនិងប្រទេសដទៃ?


តើមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍នៅកម្ពុជាស្ថិតនៅកម្រិតណា បើធៀបនិងប្រទេសដទៃ?
នវានុវត្តន៍-បច្ចេកវិទ្យា

2024-12-10

ដេប៉ាលីយែរ ម៉ារីលីណា

នវានុវត្តន៍-បច្ចេកវិទ្យា

2024-12-10

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្រិតនៃមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ាន នៅឆ្នាំ២០១៥ បង្ហាញនៅរូបភាពទី២ ដោយយោងតាមទិន្នន័យពីវិទ្យាស្ថានស្ថិតិ នៃអង្គការយូណេស្កូ គឺបញ្ជាក់ថា កម្ពុជាមានការចំណាយទាបជាងគេលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ នេះបើតាមរបាយការណ៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០២០។

ចំពោះ កម្រិត នៃការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា គឺស្មើនឹង ០,១២ភាគរយ ដែលជាចំនួនទាបជាង ៣ដង នៃមធ្យមភាគរបស់ក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ០,៤៣ ភាគរយ និងទាបជាង ៦ដង នៃមធ្យមភាគរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់នៅឆ្នាំ២០១៥។ ក្នុងន័យនេះបានបញ្ជាក់ថា កម្ពុជា ត្រូវតែចំណាយបន្ថែមនូវមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍ ឱ្យកាន់តែលឿនកាន់តែប្រសើរ ប្រសិនបើកម្ពុជា មានគោលបំណងពង្រីកវិសាលភាពលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមធ្យោបាយចាំបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ថា កម្រិតនៃមូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍ របស់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានបង្ហាញថាជាប្រទេសដែលមានការចំណាយខ្ពស់ជាងគេបំផុតលើការស្រាវជ្រាវនិងអភិវឌ្ឍន៍៕

ប្រភពសៀវភៅ៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០២០ (https://shorturl.at/7tYxt)


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី