SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ ស្នើ«អ្នកបង្កើតមាតិកា»លើបណ្តាញសង្គម កុំយកវិស័យកសិកម្មមកលេងសើច ពិសេសតម្លៃស្រូវ


អ្នកនាំពាក្យ ស្នើ«អ្នកបង្កើតមាតិកា»លើបណ្តាញសង្គម កុំយកវិស័យកសិកម្មមកលេងសើច ពិសេសតម្លៃស្រូវ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម កុំយកវិស័យកសិកម្មមកលេងសើច ពិសេសតម្លៃស្រូវ ដើម្បីចង់ឱ្យគេចូលមើលច្រើន សម្រាប់ស្វែងរកប្រាក់ចំណូល។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត បែបចំអកថាតម្លៃស្រូវនៅត្រឹមតែ៨០០៛ គឺជារឿងមិនត្រឹមត្រូវ អាចបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណជនជាទូទៅ និងអាចជះឥទ្ធិពលជាអវិជ្ជមានដល់តម្លៃស្រូវពិតប្រាកដរបស់កសិករទៀតផង។ អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្តថា បច្ចុប្បន្នភាពនៃតម្លៃស្រូវ នៅគ្រប់តំបន់ដែលមានវត្តមានមន្ត្រីកសិកម្មឃុំ គឺមានតម្លៃយ៉ាងហោចណាស់ក៏១ ០០០៛/គីឡូដែរ ដែលតម្លៃនេះ គឺដកស្រង់ចេញផ្ទាល់ពីទីវាលសម្រាប់ស្រូវសើម និងគុណភាពល្អ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង រួមមាន៖ នាងអំ នាងអុក ខា១ និងខា៩ គឺមានតិចតួចបំផុត និងអាចមានតម្លៃត្រឹមតែជាង៩០០៛ តែក៏តម្លៃនេះ ជាតម្លៃល្អរួចទៅហើយ ព្រោះការធ្វើស្រូវប្រភេទនេះមានថ្លៃដើមទាបខ្លាំង បើធៀបនឹងការធ្វើអង្ករក្រអូបឬអង្ករស ហើយស្រូវប្រភេទនេះ ក៏មិនមែនផលិតដើម្បីធ្វើពាណិជ្ជកម្មដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី