2024-12-04
ទូច សូរិយា
2024-12-04
ទូច សូរិយា
ភ្នំពេញ៖ គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៦, គម្រោងថ្មីចំនួន២៨ និងការពង្រីកគម្រោងចំនួន៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ FMIS Cambodia នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨នេះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និងកែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងអាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម និងគម្រោងអាទិភាពផ្សេងៗទៀត។ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤នេះ មានគម្រោងចំនួន២១៣ ត្រូវបានទទួលការលើកទឹកចិត្តពិសេស ដែលរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន១០១, គម្រោងថ្មីមានចំនួន ៨៩, ការពង្រីកគម្រោងមានចំនួន១៩ និង គម្រោងមានស្រាប់មានចំនួន៤។
គម្រោងខាងនេះ ក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និងកែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និងគ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ៥ និងគម្រោងសួនកសិ-ឧស្សាហកម្មជាដើម។ ជាមួយគ្នានេះ គម្រោងដែលមានទុនវិនិយោគលើសពី១០០ លានដុល្លារ មានចំនួន២៣ គម្រោង ។ គួរបញ្ជាក់ថា ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំង ដែលអូសបន្លាយអស់រយៈពេល ៤-៥ឆ្នាំកន្លងមក បានចំនួន ៦គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី