SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

និយ័តករមូលបត្រ ពន្យល់ពីវិធីសាស្រ្តដែលឧក្រិដ្ឋជនប្រើប្រាស់ឆបោកពលរដ្ឋឱ្យបណ្តាក់ទុនវិនិយោគ


និយ័តករមូលបត្រ ពន្យល់ពីវិធីសាស្រ្តដែលឧក្រិដ្ឋជនប្រើប្រាស់ឆបោកពលរដ្ឋឱ្យបណ្តាក់ទុនវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការបណ្តាក់ទុនវិនិយោគក្នុងវិស័យមូលបត្រ កំពុងមានសាធារណជនចូលរួមជាបន្តបន្ទាប់ ដើម្បី មានកំណើនហិរញ្ញវត្ថុ។ ទន្ទឹមនឹងផលចំណេញ ក៏មានតួអង្គពាក់ព័ន្ធជាច្រើន បានខាតបង់ថវិកា និងទ្រព្យសម្បត្តិផ្សេងៗ ដោយការដាក់ប្រាក់វិនិយោគក្នុងក្រុមហ៊ុន ដែលគ្មានអាជ្ញាបណ្ណស្របច្បាប់ និងមិនមានផលិតផលចុះបញ្ជីត្រឹមត្រូវ។ និយ័តករមូលបត្រកម្ពុជា ប្រាប់ពីសកម្មភាពនៃការផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដែលក្រុមឧក្រិដ្ឋជន តែងប្រើប្រាស់ ដូចខាងក្រោម៖

១. ដើម្បីកៀរគរ និងទាក់ទាញសាធារណជន ក្រុមឧក្រិដ្ឋជន បានឱ្យដាក់ប្រាក់ជួញដូរលើឧបករណ៍និស្សន្នដែលជាប្រភេទមួយនៃមូលបត្រ ដូចជាការជួញដូរលើហាងឆេងមាស និងហាងឆេងរូបិយបណ្ណជាមួយក្រុមហ៊ុន ឬបុគ្គល ដែលគ្មានអាជ្ញាបណ្ណស្របច្បាប់។ ២. ឱ្យពលរដ្ឋ ដាក់ប្រាក់វិនិយោគ ដោយសន្យាផ្តល់នូវប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ខុសពីធម្មតា ប៉ុន្តែមិនបានយកប្រាក់ដែលប្រមូលបានទាំងនោះទៅវិនិយោគពិតប្រាកដនោះទេ ឬបំភាន់ក្នុងរូបភាពយកប្រាក់ទទួលបានពីអ្នកថ្មីមកឱ្យអ្នកចាស់ ដែលនេះគឺជាការឆបោក។

៣. ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ហេតុនេះ មានឧក្រិដ្ឋជន បានបង្កើតក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឬក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណក្នុងវិស័យមូលបត្រ ដើម្បីឱ្យពលរដ្ឋជឿ ធ្លាក់ខ្លួនចាញ់បោក និងជ្រុលខ្លួនក្លាយជាជនរងគ្រោះដាក់ប្រាក់ឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ ៤. ពលរដ្ឋ ត្រូវដាក់ប្រាក់វិនិយោគក្នុងគម្រោងវិនិយោគណាមួយច្បាស់លាស់ ហើយសន្យាផ្តល់ដល់អ្នកដាក់ប្រាក់វិនិយោគទាំងនោះវិញនូវភាគលាភ ឬប្រាក់ចំណេញ ដែលការណ៍នេះជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ ដោយត្រូវមានអាជ្ញាបណ្ណ ឬការអនុញ្ញាតជាមុនពីនិយ័តករមូលបត្រកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី