2024-12-03
គន ម៉េងហុង
2024-12-03
គន ម៉េងហុង
ភ្នំពេញ៖ បច្ចុប្បន្ន «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» មានទុនបង្វិលគ្រប់គ្រាន់ក្នុងការផលិតនិងកែច្នៃអង្ករលក់រាយ ឆាប់ៗខាងមុខនេះ ដែលអាចផ្តល់ជាជម្រើសលើតម្លៃ និងផលចំណេញដល់សេដ្ឋកិច្ចដល់ប្រជាសហគមន៍។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ឃឹម ហ្វីណង់ បន្តលើកឡើងថា ក្រសួងកសិកម្ម គាំទ្រដល់ការផលិតអង្កររបស់សហគមន៍ ដោយក្នុងនោះក្រសួងកំពុងបញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់ និងទីផ្សារ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការSwiss Contact។
ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ដូច្នេះថា៖ «ការចងក្រងជាសហគមន៍ គឺខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ»។ ចំពោះប្រជាពលរដ្ឋ ដែលចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃបងប្អូនកសិករសហគមន៍ ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម ឃឹម ហ្វីណង់ បានអំពាវនាវឱ្យជួយគាំទ្រ និងសាកល្បងទិញអង្ករពីប្រជាសហគមន៍ផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី