2024-12-02
ឃី ភារៈ
2024-12-02
ឃី ភារៈ
ភ្នំពេញ៖ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលកម្ពុជា ២០២៤-២០២៥ នឹងត្រូវអនុវត្ត ៣ដំណាក់កាល ដើម្បីកសាងមូលធនមនុស្សជំនាញឌីជីថលប្រកបដោយសមត្ថភាព ដែលឆ្លើយតបនឹងតម្រូវការ គាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាល ធុរកិច្ច និងប្រជាពលរដ្ឋ ពិសេសលើកកម្ពស់វិស័យឌីជីថលនិងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
ដំណាក់កាលចំនួន ៣របស់ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលកម្ពុជានេះ រួមមាន៖ ទី១.ការពង្រឹងមូលដ្ឋានគ្រឹះ គឺផ្តោតលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រដល់ ការអប់រំឌីជីថល និងការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលក្នុងការរៀបចំកម្មវិធីសិក្សា មន្ទីរពិសោធន៍ និងគ្រូបង្គោលដែលមានភាពសម្បូរបែបនិងគុណវុឌ្ឍខ្ពស់ ស្របតាមក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថលកម្ពុជា។ ដំណាក់កាលនេះ ក៏ផ្តោតលើការបង្កើនការទាក់ទាញសិស្សឆ្នើម នៅកម្រិតមធ្យមសិក្សាឱ្យជ្រើសរើសសិក្សាជំនាញឌីជីថល ការជំរុញការផ្លាស់ប្តូរជំនាញផ្សេងមកជំនាញឌីជីថល Ani94 និងការលើកកម្ពស់សមត្ថភាពជំនាញឌីជីថលដល់កម្លាំងពលកម្មនៅតាមក្រុមហ៊ុន-ស្ថាប័ន។
ចំពោះ ទី២.ការបង្កើនមូលធនមនុស្សជំនាញឌីជីថល ដែលផ្តោតលើការពង្រឹងនិងពង្រីកសកម្មភាពបណ្តុះបណ្តាលដូចមានក្នុងដំណាក់កាលទី១ ក៏ដូចជាជំរុញឱ្យមានការទទួលស្គាល់ពេញលេញក្របខ័ណ្ឌសមត្ថភាពឌីជីថលរបស់អ្នកជំនាញកម្ពុជានៅថ្នាក់ជាតិ និងអន្តរជាតិ។ ដំណាក់កាលនេះ ក៏ផ្តោតលើពង្រឹងការកសាងមូលដ្ឋាន ស្រាវជ្រាវនិងនវានុវត្តន៍របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលក្នុងការជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ របស់សហគ្រាសក្នុងស្រុក។
រីឯទី៣. ការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ ចំណុចនេះផ្តោតលើការពង្រឹងសមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ ដែលបម្រើដល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថលកម្រិតខ្ពស់ក្នុងស្រុក ការបង្កើតធុរកិច្ចថ្មីឌីជីថល និងស្រាវជ្រាវនិងនវានុវត្តន៍នៅតាមវិស័យឯកជន និងស្ថាប័នសាធារណៈ ស្របតាមតម្រូវការក្នុងការធ្វើបរិវត្តកម្មឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://www.smenews.asia/doc?id=18
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី