2023-11-13
ទូច សូរិយា
2023-11-13
ទូច សូរិយា
ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ(PSE) បានជជែកពិភាក្សា និងស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្មពីករផ្តល់កិច្ចសហការក្នុងការបណ្ដុះបណ្ដាល ផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE ។ ក្នុងជំនួបជាមួយនឹងតំណាងអង្គការ PSE កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បញ្ជាក់ថា គួរមានការសិក្សាបន្ថែម ថាតើក្រសួងកសិកម្មនិងអង្គការ PSE អាចសហការគ្នាក្នុងទម្រង់បែបណា?
ក្នុងជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ស្នើសុំកិច្ចសហការពីរដ្ឋមន្ត្រីបង្កើតវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សរបស់ខ្លួន។ សំណើរនេះ បន្ថែមពីលើជំនាញរបស់អង្គការដែលមានស្រាប់ ដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត។
ឯកឧត្តម ឌិត ទីណា បានស្វាគមន៍ និងបានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងក្នុងការសហការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE ។ តាមរយៈការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖«គួរមានការសិក្សាបន្ថែមទៀត តើក្រសួងកសិកម្មនិងអង្គការ PSE អាចសហការគ្នាក្នុងទម្រង់បែបណា ដើម្បីឱ្យសិស្សអាចទទួលបានវគ្គបណ្ដុះបណ្ដាលផ្នែកកសិកម្ម ដែលបម្រើដល់សេចក្ដីត្រូវការនៃទីផ្សារការងារពិតប្រាកដ»។
អង្គការ PSE រំពឹងថា ក្រសួងនឹងពិចារណាផ្ដល់ការគាំទ្រដល់អង្គការ ដើម្បីបណ្ដុះបណ្ដាលសិស្សរបស់ខ្លួន នៅក្នុងវិស័យកសិកម្មនេះ ដែលកំពុងតែមានត្រូវការទីផ្សារការងារលើវិស័យកាន់តែច្រើន។ សូមជម្រាបថា បច្ចុប្បន្ននេះ អង្គការ PSE កំពុងតែផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សដែលមានជីវភាពក្រក្សត់យ៉ាងហោចណាស់ ៦,៥០០នាក់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី