SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ«ក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថលកម្ពុជា» លើកកម្ពស់តួអង្គពាក់ព័ន្ធណាខ្លះ?


តើ«ក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថលកម្ពុជា» លើកកម្ពស់តួអង្គពាក់ព័ន្ធណាខ្លះ?
A+ A-

ភ្នំពេញ៖ «ក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថលកម្ពុជា» ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ដោយផ្តល់ជាគោលការណ៍ណែនាំសម្រាប់តួអង្គពាក់ព័ន្ធចំនួន៣ សំខាន់ៗដូចជា៖ វិស័យឯកជន និងស្ថាប័នសាធារណៈ, សិស្ស និស្សិត និងនិយោជិត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញឌីជីថល។

វិស័យឯកជន និងស្ថាប័នសាធារណៈ៖ ក្របខ័ណ្ឌនេះជាមគ្គុទ្ទេសក៍សម្រាប់វិស័យឯកជន និងស្ថាប័នសាធារណៈ ក្នុងការជ្រើសរើសបុគ្គលិកនិងមន្ត្រី និងរៀបចំផែនការពង្រឹងសមត្ថភាពជំនាញរបស់បុគ្គលិក និងមន្ត្រីឱ្យបានត្រឹមត្រូវ។ លើសពីនេះ ក្របខ័ណ្ឌនេះនឹងជួយដល់ស្ថាប័នក្នុងការកំណត់ក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថល និងជំនាញទន់ ដែលត្រូវការសម្រាប់មុខរបរមាននៅក្នុងក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថល។

សិស្ស និស្សិត និងនិយោជិត៖ ក្របខ័ណ្ឌនេះ ផ្តល់នូវទស្សនៈទានគន្លឹះសម្រាប់សិស្ស និស្សិត និង និយោជិតក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងតម្រង់ទិសអាជីពការងារប្រកបដោយភាព ច្បាស់លាស់ ដោយកំណត់ពីសមត្ថភាពជំនាញឌីជីថលជាក់លាក់ និងជំនាញទន់តាមមុខរបរនីមួយៗ។

គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញឌីជីថល៖ ក្របខ័ណ្ឌនេះ ផ្តល់ជាឯកសារតម្រង់ទិសដល់គ្រឹះស្ថាន អប់រំ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឌីជីថល ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលដែលស្របតាម តម្រូវការឧស្សាហកម្ម និងតម្រូវការនៃការចាប់យកបច្ចេកវិទ្យាថ្មីៗដើម្បីធានាឱ្យបានថា សិស្សនិងនិស្សិត នឹងទទួលបានសមត្ថភាពជំនាញឌីជីថលដែលចាំបាច់ ជាក់លាក់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារបច្ចុប្បន្ន និងអនាគត។ ឯកសារនេះ បង្ហាញពីសមត្ថភាពជំនាញឌីជីថលជាក់លាក់និងជំនាញទន់ ដែលជាតម្រូវការរបស់មុខរបរនីមួយៗនៅក្នុងក្រុមជំនាញឌីជីថលទាំង២០ ដែលបានកំណត់ក្រោមផ្នែក ទាំង៧នៃក្របខ័ណ្ឌសមត្ថភាពជំនាញឌីជីថលល្អ។

ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://www.smenews.asia/doc?id=18


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី