2024-11-22
ទូច សូរិយា
2024-11-22
ទូច សូរិយា
ភ្នំពេញ៖ ការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសចិន នឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ពិសេសភ្ញៀវទេសចរដែលបានហោះហើរដោយផ្ទាល់រវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងជីង។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅចិននេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរចិនដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅប្រទេសចិន អាចប្តូរប្រាក់រៀលយករូបិយប័ណ្ណចិន ឬប្តូររូបិយប័ណ្ណចិនយកប្រាក់រៀលបានកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងឆុងជីង ប្រទេសចិន គឺបានបង្ហាញថា ប្រាក់រៀលកម្ពុជា អាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយសម្រាប់ប្រាក់រៀល។
ក្នុងពិធីសម្ពោធដាក់បញ្ចូលប្រាក់រៀល នៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិឆុងជីង ដែលមានការចូលរួមពីលោកស្រី ងិន គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ និងលោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ នៃធនាគារជាតិនៃកម្ពុជានេះ គឺជាលើកទីបីដែលក្រុមហ៊ុន Travelex សហការជាមួយធនាគារជាតិ ដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៤ ធនាគារជាតិកម្ពុជា និងក្រុមហ៊ុន Travelex ដាក់បញ្ចូលប្រាក់រៀលនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងកាលពីឆ្នាំ២០២៣ បានដាក់បញ្ជូលនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី