2023-08-27
SME News
2023-08-27
SME News
ភ្នំពេញ៖ គ្រឿងសមុទ្រ និងសាច់បង្កកចំនួនជិត៩តោន ត្រូវបានក្រុមមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តតាកែវ រឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ទំនិញខូចគុណភាព និងទំនិញហាមឃាត់ទាំងនោះ ដែល មានគ្រឿងសមុទ្រ និងសាច់បង្កកសរុបចំនួន ៨.៨១២គីឡូក្រាម ត្រូវបានក្រុមមន្ត្រីជំនាញដុតកម្ទេចចោល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងដីឡូត៍មួយកន្លែងក្នុងភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមបញ្ជាក់ថា យោងតាមប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ(កាំកុងត្រូល) ដែលបច្ចុប្បន្ន ត្រូវបានប្ដូរឈ្មោះមកជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»។
មន្រ្តីជំនាញទាំងពីរស្ថាប័ន តែងតែសហការគ្នាក្នុងការទប់ស្កាត់ បង្ការ ហាមឃាត់ នូវទំនិញដែលគ្មានគុណភាព សុវត្ថិភាព និងមិនអនុលោមតាមបទប្បញ្ញត្តិ ដើម្បីការពារនូវសុខុមាលភាព និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕
នាំមកជូនដោយ