SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីប្រៃសនីយ៍ លើកទឹកចិត្តសិស្សានុសិស្ស ងាកមកសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល


រដ្ឋមន្ត្រីប្រៃសនីយ៍ លើកទឹកចិត្តសិស្សានុសិស្ស ងាកមកសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលបាន ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្មីៗនេះ ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ ជំនាញនេះដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ការធ្វើជំនួញ, ការផ្តល់សេវាសាធារណៈ ព្រមទាំងទទូលបានការងារល្អ និងប្រាក់ខែខ្ពស់ ជាដើម។

ក្នុងសេចក្តីប្រកាសនៅថ្ងៃទី១០ វិច្ឆិកានេះ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត ជូនពរដល់សិស្សទី១២ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ បន្ទាប់ជាពីជាប់ជាស្ថាពរហើយ ពិចារណាចាប់យកជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ការធ្វើជំនួញ, ការផ្តល់សេវាសាធារណៈផ្សេងៗ គឺត្រូវការបច្ចេកវិទ្យាឌីជីថល។ ដូចច្នេះ រដ្ឋាភិបាល លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យងាកមកសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់ និងរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ អាចទទួលបានឱកាសសិក្សាជាច្រើនដូចជា ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599