SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពេញ១ឆ្នាំរថយន្តជាង៤.៦លានគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ


ពេញ១ឆ្នាំរថយន្តជាង៤.៦លានគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ មានយានយន្ត ៤,៦៧៩,២២២គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេលពេញមួយឆ្នាំ។ របាយការណ៍នេះជាការបញ្ជាក់ឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះផ្សាយនៅតាមទំព័រហ្វេសប៊ុកនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសពិធីអបអរសាទរខួប ១ឆ្នាំ នៃផ្លូវល្បឿនលឿននេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវបទពិសោធនៃការធ្វើដំណើរថ្មី ដែលចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។ បន្ថែមពីនេះ គឺ បានរួមចំណែកសម្រួលដល់ការដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។

ទាក់ទិននឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចរចាជាមួយនឹងក្រុមហ៊ុន ដោយទទួលបានការយល់ព្រមក្នុងការពន្យាពេលមិនដំឡើងថ្លៃរយៈពេលមួយឆ្នាំសម្រាប់ការបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិចប្រើប្រាស់គន្លង ETC និងគន្លង ANPR និងរយៈពេលត្រឹម៦ខែ សម្រាប់ការបង់ថ្លៃសេវាតាមរយៈការបង់លុយជាសាច់ប្រាក់(MTC)។

ថ្លែក្នុងជំនួបជាមួយនឹងកម្មករប្រមាណ១ម៉ឺន៥ពាន់នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ វិច្ឆិកានេះ សម្តេចធិបតី លើកទឹកចិត្តពលរដ្ឋឱ្យទៅបំពាក់នូវប្រព័ន្ធ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿន ខណៈដែលពេលនេះ ក្រុមហ៊ុនបានបន្តពន្យារពេលមិនយកថ្លៃសម្រាប់ការចុះឈ្មោះយកកាតឡើយ។

ក្នុងឱកាសប្រារព្វខួប ១ឆ្នាំ នៃការដាក់ឱ្យដំណើរប្រើប្រាស់ផ្លូវល្បឿនលឿនេះ ធ្វើនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ស្ថានីស្ថានីយបង់ប្រាក់ទី១ "ភ្នំពេញ" ដោយមានវត្តិមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិន ផងដែរ។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅព្រះសីហនុនេះ ដាក់សម្ពោធកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599