SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិល រួមគ្នាជំរុញភាពស្អាត ដើម្បីទាក់ទាញទេសចរណ៍និងការវិនិយោគ


ក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិល រួមគ្នាជំរុញភាពស្អាត ដើម្បីទាក់ទាញទេសចរណ៍និងការវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-23

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-23

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល នឹងសហការជំរុញភាពស្អាត ទាំងក្នុង និងខាងក្រៅប្រទេស រួមទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស ព្រមទាំងផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគមកកម្ពុជា និងធ្វើឱ្យកម្ពុជា ល្បីល្បាញលើឆាកអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានប្តេជ្ញាចិត្តដោះស្រាយបញ្ហាបរិស្ថាន ពិសេសចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តលើកឡើង កាលពីថ្ងៃទី២១ តុលា នៅទីស្តីការក្រសួងបរិស្ថាន ថា ការចូលដាំដើមឈើឱ្យបានច្រើន ពិសេសដើមត្នោតនឹងជួយបង្កើតគម្របបៃតង ថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដែលអាចនាំឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលគណបក្សនយោបាយមាននិន្នាការផ្សេងគ្នា មករួមគ្នាលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាពក្នុងសកម្មភាពបរិស្ថាន ដែលសបញ្ជាក់ឱ្យឃើញថាបរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី