2024-10-22
គិត បុប្ផា
2024-10-22
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មវិធី «ប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា» លើកទី៩ ឆ្នាំ២០២៤ នេះ គឺមានអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធផ្សេងៗ និងអាចទាញយកប្រយោជន៍សំខាន់ៗពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកផងដែរ។ ឯកឧត្តម ហេង សួរ បានលើកឡើងដូច្នេះ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
នាឱកាសអញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បន្តលើកឡើងថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានសិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។
ការប្រកួតប្រជែងជំនាញ ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ បានផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរាជរដ្ឋាភិបាលទំនាក់ទំនង រៀនពីគ្នាទៅវិញទៅមក ស្វែងយល់បច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់រៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្ម នាអនាគត។ ការរៀនពីគ្នាទៅវិញទៅមកនេះ នឹងទទួលបានជំនាញតាមតម្រូវការ និងធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញផងដែរ។
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន ៩៣នាក់ ក្នុងនោះមានស្រី ១២នាក់ ពីគ្រឹះស្ថានសិក្សាចំនួន១៦ ដើម្បីប្រកួតប្រជែងលើជំនាញដូចជា៖ តបណ្តាញអគ្គិសនី រៀបឥដ្ឋ, ផ្សារ, សរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, រចនាគេហទំព័រ, រចនាក្រាហ្វិក, រៀបការ៉ូ, ម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងInformation Network Cabling (Demo)។ ចំពោះ បេក្ខជនដែលឈ្នះក្នុងកម្មវិធី នឹងទទួលបានមេដាយ និងរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា៖ មេដាយមាស នឹងទទួលបានប្រាក់រង្វាន់ ៣លានរៀល, មេដាយប្រាក់ នឹងបានប្រាក់រង្វាន់ ២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់ ១លានរៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី