2024-10-21
ឃី ភារៈ
2024-10-21
ឃី ភារៈ
ភ្នំពេញ៖ បង្កងចំនួន ២ពាន់ក្បាល ស្មើនឹង ១៥០គីឡូក្រាម ត្រូវបានប្រលែងចូលក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីអភិរក្ស និងបង្កើនធនធានបង្កងទឹកសាបឱ្យកាន់តែសម្បូរថែមទៀត។ ពិធីលែងបង្កងចូលបឹងតាកែវនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ,ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
បង្កងធម្មជាតិខេត្តតាកែវ មានឈ្មោះល្បីល្បាញទូទាំងប្រទេស ដែលត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ ជារៀងរាល់ឆ្នាំ បង្កងធម្មជាតិទឹកសាប តែងសម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមទឹកស្រក ចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងស្រុកកោះអណ្តែត។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី