2024-10-19
ទូច សូរិយា
2024-10-19
ទូច សូរិយា
ភ្នំពេញ៖ សភាពាណិជ្ជកម្ម គឺមានតួនាទីជាតំណាងរវាងវិស័យឯកជន និងរដ្ឋ ហើយរាជរដ្ឋាភិបាល មានតួនាទីជួយដោះស្រាយបញ្ហាប្រកបដោយជោគជ័យ ដើម្បីលើកស្ទួយវិស័យឯកជន និងជីវភាពរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «ប្រសិនបើយើងមិនរួមគ្នា ជួយដោះស្រាយបញ្ហារបស់ពលរដ្ឋឱ្យជោគជ័យនោះទេ នោះប្រជាជន និងវិស័យឯកជន អាចជួបការលំបាក ដូច្នេះហើយយើងត្រូវមានភាពបត់បែនក្នុងការជួយប្រទេសជាតិ និងវិស័យឯកជន ដើម្បីជួយកសិករ តាមរយៈការបង្កើតការងារ ទាំងនេះហើយជាអ្វីដែលយើងត្រូវធ្វើ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សភាពាណិជ្ជកម្ម មិនមែនគ្រាន់តែជាអ្នកផ្សព្វផ្សាយទៅខាងក្រៅទេ តែក៏ជាអ្នកជួយដោះស្រាយបញ្ហាជូនវិស័យឯកជន ដែលក្នុងនោះ សមាគមឧកញ៉ា សមាគម SMEs និងសមាគមផ្សេងៗទៀត ដែលតំណាងឱ្យវិស័យឯកជនធ្វើការជាមួយរដ្ឋ ក្នុងការដោះស្រាយបញ្ហា»។
សូមអញ្ជើញទស្សនាវីដេអូខ្លីពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ WTO ពាក់ព័ន្ធនឹងតួនាទីរបស់សភាពាណិជ្ជកម្ម និងរដ្ឋាភិបាល ដូចតទៅ៖https://www.youtube.com/watch?v=vEE1zJiKJuA
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី