SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រយៈពេល៩ខែ កុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន១៦១,៣៧៣ ទូ កើនជាង២៦%


រយៈពេល៩ខែ កុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន១៦១,៣៧៣ ទូ កើនជាង២៦%
ពាណិជ្ជកម្ម

2024-10-11

ទូច សូរិយា

ពាណិជ្ជកម្ម

2024-10-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ មានចំនួន ១៦១,៣៧៣ ទូ (TEUs) កើនឡើង ២៦,១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះតាមការចុះផ្សាយរបស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់ក្នុងខែកញ្ញា ឆ្នាំ២០២៤ គឺមានចំនួន ៥២ ២៨៣ ទូ (TEUs) ដែលតួលេខនេះ មានការកើនឡើង ៤៥,១១% បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ មានចំនួន៣១៣ ៧០៤ ទូ(TEUs) កើនឡើងជិត១៧% ខណៈដែលបរិមាណកុងតឺន័រឆ្លងកាត់ក្នុងខែសីហា មានចំនួន ៥៣ ៨២៥ ទូ (TUEs) កើនឡើងបាន ២៥,៤៦%។

ចំពោះ ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤វិញ រកចំណូលបានជាង ២៧,១៧លានដុល្លារ ដែលកើនឡើងចំនួន ១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានចំនួនជាង ២៣,៥៥លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី