SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាមុខរបរ ផ្តល់ការបណ្តុះបណ្តាលពីការគ្រប់គ្រងលុយកាក់ ជំនាញលក់ និងឌីជីថល ដល់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ


សភាមុខរបរ ផ្តល់ការបណ្តុះបណ្តាលពីការគ្រប់គ្រងលុយកាក់ ជំនាញលក់ និងឌីជីថល ដល់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ
A+ A-

ភ្នំពេញ៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងបណ្តុះបណ្តាលពីការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួននិងអាជីវកម្ម ជំនាញទន់ ជំនាញលក់ និងមូលដ្ឋានគ្រឹះឌីជីថល ដល់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ អ្នកគ្រប់គ្រងអាជីវកម្មក្រៅប្រព័ន្ធ និងអ្នកប្រកបរបរផ្ទាល់ខ្លួន។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សភាមុខរបរ បញ្ជាក់ថា នឹងមានរយៈពេល ៤ខែ ដោយក្នុង១ខែ រៀន១ថ្ងៃ នឹងក្នុង១ថ្ងៃ រៀន ៧ម៉ោង។

ក្រោយបញ្ចប់វគ្គសិក្សា ម្ចាស់អាជីវកម្មនឹងទទួលបានការបង្កើតបានផែនការថវិកាផ្ទាល់ខ្លួន និងគ្រួសារ, ផែនការថវិកាអាជីវកម្ម, បែងចែកដាច់រវាងលុយផ្ទាល់ខ្លួន និងអាជីវកម្ម, ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួន និងអាជីវកម្ម, ពង្រឹងជំនាញទំនាក់ទំនង ការងារជាក្រុម និងការដោះស្រាយបញ្ហា និងយល់ដឹងពីការលើកទឹកចិត្ត និងគ្រប់គ្រងបុគ្គលិក។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្មក៏នឹងយល់ដឹងពីអ្វីជាបច្ចេកវិទ្យាឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់មួយចំនួនសម្រាប់ការរស់នៅប្រចាំថ្ងៃ, ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម, ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងការប្រើប្រាស់កម្មវិធីមួយចំនួនដោយឥតគិតថ្លៃ។

វគ្គបណ្តុះបណ្តាល នឹងប្រព្រឹត្តឡើងនៅទីតាំងផ្ទាល់ ដោយមានការផ្តល់ជូនអាហារសម្រន់ និងឯកសារមេរៀន ដោយឥតគិតថ្លៃ។ សិក្ខាកាម នឹងចាប់ផ្តើម ៨:៣០-១២:០០រសៀល និងរសៀលម៉ោង ១:៣០-៥:០០ល្ងាច ក្នុងនោះសិក្ខាកាមអាចជ្រើសរើសវគ្គថ្ងៃពុធ ព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍។ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចុះឈ្មោះចុះឈ្មោះតាមតំណរភ្ជាប់ https://forms.gle/qjA61TCNeDGk8hsL9 ឬទំនាក់ទំនងមកកាន់លេខ +៨៥៥ ១២ ៣៦៩ ៣៣៣ / ០៦៩ ៨៧០ ៣៣៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី