2024-10-07
គន ម៉េងហុង
2024-10-07
គន ម៉េងហុង
ភ្នំពេញ៖ ខេត្តចំនួន៤ ដែលស្ថិតនៅតំបន់មាត់សមុទ្រ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងបន្តមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី៣០% ចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែតុលា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពពី ២៣អង្សាសេ ដល់ ៣៣អង្សាសេ ក្នុងនោះនឹងមានខ្យល់បក់ពីទិសឦសាន ក្នុងល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ការបន្តឱ្យមានភ្លៀងធ្លាក់នៅកម្ពុជានេះ គឺបណ្តាលមកពីខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដានម៉ែន ឈូងសមុទ្រថៃ បានថយឥទ្ធិពល និងខ្យល់មូសុងឦសានចាប់ផ្តើមមានឥទ្ធិពល បង្កឱ្យមានសម្ពាធទាបនៅភាគខាងក្រោមនៃអាងទន្លេមេគង្គ និងកម្ពុជាផងដែរ។ ចំពោះ រលកសមុទ្រវិញ នឹងមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,២០ម៉ែត្រ។
រីឯ តំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្រ្តាក់លើផ្ទៃដី៥៥%។ តំបន់នេះ នឹងមានសីតុណ្ហភាពពី ២៣អង្សាសេ ដល់ ៣៤អង្សាសេ និងមានខ្យល់បក់ពីទិសឦសាន និងបូព៌ា ក្នុងល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។
ចំណែក តំបន់ខ្ពង់រាប មានដូចជា៖ ខេត្តកំពងស្ពឺ បៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្រ្តាក់លើផ្ទៃដី៤៥%។ ខេត្ត ដែលស្ថិតក្នុងតំបន់នេះ អាចមានសីតុណ្ហភាពពី ២៣អង្សាសេ ដល់ ៣៣អង្សាសេ ដោយមានខ្យល់បក់មកពីទិសឦសាន និងបូព៌ា មានល្បឿន ៣ម៉ែត្រ/វិនាទី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី