2024-10-06
គន ម៉េងហុង
2024-10-06
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានទទួលយកមតិរិះគន់ក្នុងន័យស្ថាបនាផ្សេងៗ ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅកែប។ ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា នឹងយកមតិរិះគន់ទាំងនេះ ជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយរាល់ចំណុចខ្វះខាតដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
តាមការចុះផ្សាយជាសំណេររបស់ឯកឧត្តម សោម ពិសិដ្ឋ តម្លៃសេវាកម្ម និងម្ហូបអាហារ គឺជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីឱ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា។ អភិបាលខេត្តកែប សោម ពិសិដ្ឋ ក៏បានជំរុញឱ្យពលរដ្ឋទាក់ទងមកកាន់លេខ ០១២ ៨២១ ៤១១ / ០៨៨ ៤៣២ ០០៣៤ / ០៩៩ ៥៤៩ ៧៨៩ បើសិនជួបប្រទះភាពមិនប្រក្រតីក្នុងការផ្តល់សេវាកម្មនានា និងតម្លៃម្ហូបអាហារ នៅកែប។
សូមជម្រាបផងដែរថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងសម្រាកលំហែកម្សាន្តយ៉ាងច្រើនកុះករចំនួន ៧៩,៥៣៨នាក់ កើនឡើង ២៦,១១% (១៦,៤៧២ នាក់) ធៀបនឹងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី