SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ជំរុញឱ្យក្រុមហ៊ុនអាម៉េរិកចំនួន៥ ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា


CDC ជំរុញឱ្យក្រុមហ៊ុនអាម៉េរិកចំនួន៥ ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-04

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញវិស័យឯកជនចំនួន ៥ស្ថាប័ន ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ឱ្យពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សាការងារជាមួយវិស័យឯកជនចំនួន ៥ស្ថាប័ននេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់ក្រុមហ៊ុនរបស់អាម៉េរិក ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ឱ្យពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់។

ក្នុងជំនួបដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក៏បានផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី