SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងមហាផ្ទៃ ប្រាប់ពីលក្ខខណ្ឌ និងទីតាំងស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងមហាផ្ទៃ ប្រាប់ពីលក្ខខណ្ឌ និងទីតាំងស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រាប់ពីលក្ខខណ្ឌ និងទីតាំងសម្រាប់ស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង និងពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ។ ចំពោះលក្ខខណ្ឌ និងទីតាំង ដែលពលរដ្ឋអាចស្នើសុំអត្តសញ្ញាណប័ណ្ណនោះ មានដូចខាងក្រោម៖

១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ, ៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត, ៤. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ និង៥. ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ។ ចំពោះ ពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ត្រូវមានឯកសារភ្ជាប់ចំនួន២ រួមមាន៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

ចំណែក ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលហួសសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ។ ករណីផ្លាស់ប្តូរអាស័យដ្ឋាន ត្រូវភ្ជាប់ជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី។

គួរបញ្ជាក់ផងដែរថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ។ កន្លងមក មានប្រជាពលរដ្ឋខ្មែរជិត ១៣លាននាក់ បានបំពេញបែបបទ និងទទួលបានអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាស់រួចទៅហើយ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំរុញឱ្យពលរដ្ឋយកចិត្តទុកដាក់ និងរួសរាន់ទៅបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី