SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហព័ន្ធស្រូវអង្ករកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុនអាម៉េរិក ជំរុញបង្កើនបរិមាណអង្ករកម្ពុជា នាំទៅទីផ្សារអាម៉េរិក


សហព័ន្ធស្រូវអង្ករកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុនអាម៉េរិក ជំរុញបង្កើនបរិមាណអង្ករកម្ពុជា នាំទៅទីផ្សារអាម៉េរិក
A+ A-

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចុះ MOU ជាមួយនឹងក្រុមហ៊ុន Otis McAllister Inc. របស់សហរដ្ឋអាម៉េរិក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅរកកិច្ចសហការព ពង្រឹងប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។

ពីសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ជាតំណាង និង ក្រុមហ៊ុន Otis McAllister Inc. ដែលតំណាងដោយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ ជាតំណាង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតំណាងរាជរដាភិបាលកម្ពុជា ក្នុងពិធីចុះ MOU នោះ ឱ្យដឹងថា អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។

តាមរយៈការចុះ MOU ដើម្បីឈានទៅពង្រឹងប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា "ផលិតនៅប្រទេសកម្ពុជា" រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាម៉េរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី