2024-09-16
គន ម៉េងហុង
2024-09-16
គន ម៉េងហុង
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានកំណត់វិធានការក្នុងការបង្ការហានិភ័យចំនួន៣ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបង្ការដល់ការរាំងស្ទះការអនុវត្ត នៅក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។
ហានិភ័យធំៗមានចំនួន៣ នោះ រួមមាន៖ ទី១. ហានិភ័យផ្នែកសារពើពន្ធ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានទំហំធំ ការគាំពារ និងគាំទ្រ ព្រមទាំងការកាត់បន្ថយចំណាយទាំងថ្លៃសេវានិងប្រាក់ពន្ធ ដើម្បីជំរុញឱ្យមានការចូលរួមក្នុងប្រព័ន្ធ អាចនាំឱ្យមានហានិភ័យដល់សារពើពន្ធ ទាំងការចំណាយ និងចំណូល ខណ:ពេលដែលរាជរដ្ឋាភិបាលត្រូវការធនធានយ៉ាងចាំបាច់ទាំងក្នុងបរិបទតំបន់និងសកលនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបញ្ចៀសនូវការរីកធំឡើងៗក្នុងការគាំពារ ដោយជំនួសមកវិញលើការអភិវឌ្ឍសេដ្ឋកិច្ចក្រោមគោលការណ៍ ដែលមិនបង្រៀនឱ្យប្រជាជនរស់នៅពឹងផ្អែកលើរដ្ឋ។
ទី២. លទ្ធភាពក្នុងការទាញយកប្រយោជន៍ពីការគាំពារ និងការគាំទ្ររបស់រាជរដ្ឋាភិបាល៖ វិធានការក្នុងការអនុវត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមិនទៅដល់ប្រជាជនដែលនៅឆ្ងាយ និងងាយរងគ្រោះនោះទេ ដោយសារកត្តាធនធានថវិកា សមត្ថភាព ឬចំណេះដឹង ព័ត៌មាន បណ្តាញ ឬទីតាំងអំណោយផលរបស់ប្រជាជនផ្ទាល់។ ទន្ទឹមនឹងនេះ ត្រូវមានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់ភាគីពាក់ព័ន្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីធានាវិសាលភាពគ្របដណ្តប់នៃការគាំទ្រឱ្យបានជាអតិបរមា ដោយរាជរដ្ឋាភិបាលនឹងធានាឱ្យបាននូវតម្លាភាព និងសមធម៌។
ទី៣. ការកើតឡើងនៃប្រភេទការងារនិងអាជីវកម្មថ្មី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាល់ព្រឹត្តិការណ៍ដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច តែងតែកើតឡើងនូវសកម្មភាពសេដ្ឋកិច្ចថ្មីៗ ឬពង្រីកសកម្មភាពសេដ្ឋកិច្ចដែលមានស្រាប់ពិសេសវិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឱ្យមានការលេចចេញនូវប្រភេទការងារនិងអាជីវកម្មដែលគ្មានទីតាំងជាក់លាក់។ ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាតិ តំបន់ និងសកលនេះ ទាមទារឱ្យមានការតាមដានជាប្រចាំដើម្បីត្រៀមខ្លួន ឱ្យកាន់តែប្រសើរក្នុងការគាំទ្រ និងស្រូបយកប្រភេទការងារនិងអាជីវកម្មថ្មីៗចូលក្នុងប្រព័ន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី