2024-09-06
គន ម៉េងហុង
2024-09-06
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ដំណើរការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» នៅគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ចំណេញពេលវេលា និងកាត់បន្ថយចំណាយ។ ជាមួយគ្នានេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងជួយជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ ដែលស្របតាមឧត្តមានុវត្តអន្តរជាតិផងដែរ។
តាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ននេះ គឺសម្រាប់ផ្តល់សេវាសាធារណៈក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារតាមរយៈ QR Code ស្តង់ដារ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.khនេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឯកជន ខណៈដែលក្រសួងប្រៃសណីយ៍ ក៏គ្រោងពង្រីកការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់នេះ ដល់វិស័យឯកជនផងដែរ។
ចំពោះ វិស័យជន ដែលមានបំណងប្រើប្រាស់ថ្នាលខាងលើ អាចដាក់ស្នើមកកាន់ក្រសួងប្រៃសណីយ៍ ដើម្បីរៀបចំផែនការដាក់បញ្ចូល QR Code ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh នៅលើឯកសារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ទៅជា «ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល» ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើសេវាសាធារណៈ ដែលស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយឌីជីថលទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី