2023-10-23
SME News
2023-10-23
SME News
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣-២៦ ខែតុលានេះ នៅមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅធម្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០% នៅតាមតំបន់ខ្ពង់រាបមានដូចជា ខេត្តស្ទឹងត្រែង, ព្រះវិហារ, រតនគិរី និងមណ្ឌលគិរី។ ចំណែកនៅរាជធានីភ្នំពេញ, តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល មានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
មូលហេតុដែលភ្លៀងបន្តធ្លាក់រយៈពេល៤ថ្ងៃជាប់គ្នានេះ បណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលកំពុងមាននៅលើឈូងសមុទ្របេងកាល ដែលត្រូវបានគេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូលសុងនិរតីនៅលើសមុទ្រដាំមែន។
ព្យុះនេះនឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ឥទ្ធិពលនេះ នឹងមានខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតធម្យមលើតំបន់ខ្ពស់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្ររបស់កម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី