2024-08-11
ទូច សូរិយា
2024-08-11
ទូច សូរិយា
ភ្នំពេញ៖ ស្ថាប័នហិរញ្ញប្បទាននាំចេញនៃចក្រភពអង់គ្លេស កំពុងពិនិត្យលើកាលានុវត្តភាពផ្តល់ហិរញ្ញប្បទាននាំចេញដល់កម្ពុជា ដើម្បីលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។ ក្នុងកិច្ចជំនួបនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោក Vomic Nur Shah ប្រធាននៃស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស បានបន្ថែមថា ការពិនិត្យលទ្ធភាពនេះ នឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការវិនិយោគរបស់វិស័យឯកជននៃចក្រភពអង់គ្លេស មកកម្ពុជា។
ក្នុងគ្រាជួបពិភាក្សាជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Vomic Nur Shah បានលើកឡើងថា រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់កម្ពុជា ជាប្រទេសមួយនៃចំណោមប្រទេសអាទិភាព ក្រោមក្របខ័ណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស។ ការកំណត់នេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍អន្តរជាតិរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកិច្ចការទាំងនេះសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ស្របតាម «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានបង្ហាញពីស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច, ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្មសាធារណៈ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កម្ពុជា-ចក្រភពអង់គ្លេស បានកំពុងសហការគ្នារៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជាគម្រោងវិនិយោគសាធារណៈមួយ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលសំដៅដល់ការទាក់ទញការវិនិយោគពីវិស័យឯកជនសម្រាប់អភិវឌ្ឍន៍គម្រោងនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី