2024-08-10
លន់ ចាន់ធូ
2024-08-10
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ក្រោមប្រធានបទ «សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ» នៅប្រទេសចិន ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងអាស៊ាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
ការចូលរួមរបស់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាននេះ ក៏ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាស្របតាមស្មារតីអាស៊ាន និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍន៍៣», យុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤», ជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ក្នុងទិសដៅទាក់ទាញទេសចរ វិនិយោគិនចិន ទេសចរ និងវិនិយោគិនក្នុងតំបន់អាស៊ានឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិមួយលីន ស្ថិតនៅទីក្រុងគួយលីន តំបន់ស្វយ័តគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុនចំនួនជាង ៨០០ស្តង់ អ្នកទិញ ៥០០នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ៥០០០នាក់។
ក្រសួងទេសចរណ៍ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងដៃគូពាក់ព័ន្ធចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។ ពាក់ព័ន្ធនឹងការចុះឈ្មោះចូលរួមក្នុងកម្មវិធីខាងលើ សាធារណជន អាចទំនាក់ទំនងតាមលេខ ០៩៣ ៩៣៣ ៩៨២ (WeChat) ឬអីម៉ែល [email protected] ត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី