2024-07-30
ទូច សូរិយា
2024-07-30
ទូច សូរិយា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រតិបត្តិការ ដែលខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាចក្រ និងអាកាសយានិកចំនួន ២នាក់។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ ដល់ក្រុមគ្រួសារនៃសពរបស់អាកាសយានិកចំនួន ២នាក់ គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុស នៅក្នុងឧបទ្ទវហេតុនេះ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ក្រុមការងាររុករក ដែលបានខិតខំស្វែងរកនូវទីតាំងកើតហេតុ ដែលនេះជាបេសកកម្មដ៏សែនលំបាកក្នុងរយៈពេល ១៨ថ្ងៃកន្លងមកនេះ។
គួរបញ្ជាក់ថា «ឧទ្ធម្ភាគចក្រយោធា Z9» ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ត្រូវបានក្រុមប្រតិបត្តិការរកឃើញនៅចំណុចភ្នំយ៉ាវយ៉ៃ ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ កក្កដានេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី