2024-07-27
លន់ ចាន់ធូ
2024-07-27
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៃអង្គាសថវិកាប្រមាណ ១៦៩លានរៀល ស្មើនឹងប្រមាណជាង ៤ម៉ឺនដុល្លារ ដើម្បីបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា ដើម្បីគាំទ្រដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងធានាដល់ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ថវិកាសរុបប្រមាណ ១៦៩លានរៀល ក្នុងនោះមានថវិកា ១៨,២៩៣,០០០រៀល និង ៣៦,៧៥៣,០១ ដុល្លារ ដែលចូលរួមបរិច្ចាគដោយឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទូទាំងប្រទេស។ ថវិកាមួយផ្នែកចំនួន ១៥,២៩៥,០០០រៀល និង៦,៧៥៣,០១ដុល្លារ ត្រូវបានក្រសួងឧស្សាហកម្មបរិច្ចាគតាមគណនីធនាគាររបស់មូលនិធិគន្ធបុប្ផា
ចំណែកថវិកានៅសល់ចំនួន ៣លានរៀល និង៣ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិដោយផ្ទាល់ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី នាថ្ងៃទី២៣ កក្កដា ដោយឯកឧត្តមបានលើកឡើងពីតួនាទីរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារកម្ពុជា។ ឯកឧត្តមហែម វណ្ណឌី ក៏បានសរសើរកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង និងមន្ទីរទាំងអស់ ព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្រយុទ្ធនាការដ៏សំខាន់នេះ។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បានផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។គួរជម្រាបថា មូលនិធិគន្ធបុប្ផា ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner និងបានក្លាយជាមូលដ្ឋានគ្រឹះនៃការថែទាំសុខភាពកុមារនៅកម្ពុជា ដោយផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី